Header Ads

ប្រាសាទ បក្សីចាំក្រុង


ប្រាសាទបក្សីចាំក្រុង ស្ថិតនៅ​ខាងមុខ​ក្លោងទ្វារ​ចូល​នៃ​ទីក្រុង​អង្គរធំ ខេត្តសៀមរាប ដែល​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​៩២១ នៃ​គ្រិស្ដសករាជ ដោយ​ព្រះបាទ​ហស៌​វរ្ម័នទី​១ ។ សំណង់​ប្រាសាទ​ធ្វើ​អំពី​ដី​ឥដ្ឋ និង​មាន​កំពែង ក៏ប៉ុន្ដែ​ប្រាសាទ​នេះ​ត្រូវ​ខូចខាត​ខ្ទេចខ្ទាំ​ស្ទើរតែ​ទាំងអស់​ទៅហើយ ។ ទោះ​យ៉ាងនេះ​ក្ដី សារសំខាន់រ​បស់​ប្រាសាទ​នេះ គឺ​សិលាចារឹក​នៅ​ខាងក្នុង​ប្រាសាទ​បាន​ផ្ដល់​ការយល់ដឹង​ពី​ប្រវត្តិសាស្ដ្រ​ របស់​ខ្មែរ​យើង ។​




  ​នៅ​ប្រអប់ទ្វារ​ខាងឆ្វេង និង​ស្ដាំ​នៃ​ក្លោងទ្វារ​ទៅកាន់​អាសនៈ​នៃ​ប្រាង្គ​ប្រាសាទ គេ​ឃើញ​មាន​សិលាចារឹក​រៀបរាប់​បញ្ជាក់​អំពី​ការភ្ជាប់​សន្ដតិវង្ស​ចេនឡា និង​នគរ​ភ្នំ ពោល​គឺ​រវាង​សូរ្យ​វង្ស និង​សោម​វង្ស ដែល​វង្ស​ទាំងពីរ​នេះ សុទ្ធសឹងតែ​ត​ពូជពង្ស​វង្ស ត្រកូល​ពី​ឥសី​កម្ពុ​ទាំងអស់ ។ ប្រវត្តិសាស្ដ្រ​នៃ​ប្រទេស​កម្ពុជា​យើង គឺ​ព្រះរាជវង្សានុវង្ស​ចេនឡា​ដំបូងបង្អស់ មាន​ដើមកំណើត​ចេញពី​ឥសី​កម្ពុ​ស្វយម្ភូ​វ (​ឥសី​ដែល​កើតឡើង​ដោយ​ខ្លួនឯង​) និង​ព្រះ​នាង​ទេពអប្សរ​មេ​រា (​ដែលជា​ព្រះរាជ​អំណោយ​របស់​ព្រះ​ឥ​សូរ​) ។ ព្រះ​ឥសូរ​ជប់​នាង​ទេពអប្សរ​នេះ​ឡើង ដើម្បី​ព្រះរាជទាន​ឲ្យ​ឥសី​កម្ពុ​ធ្វើ​ជា​មហេសី ។​ 

 ​ដូច្នេះ​ពាក្យ​កម្ពុជា ដែល​ជា​ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន គឺ​មាន​ប្រភព​ចេញពី​ទេវ​កថា​នេះឯង ។ នៅក្នុង​សិលាចារឹក​ក៏​បានឲ្យដឹង​ទៀតថា ព្រះមហាក្សត្រ​ដំបូង​នៃ​សន្ដតិវង្ស​ចេនឡា គឺ​ព្រះបាទ​ស្រុត​វរ្ម័ន ។ ព្រះអង្គ មាន​ព្រះរាជបុត្រ​ព្រះនាម​ព្រះបាទ​ស្រេ​ដ្ធ​វរ្ម័ន ដែល​បាន​កសាងឡើង​ទីក្រុង​ស្រេ​ស្ធបុរៈ ឬ​កុរុ​ក្សត្រ នៅ​តំបន់​វត្ត​ភូ ខេត្ត​ចម្ប៉ា​សាក់ ក្នុង​ប្រទេស​ឡាវ​សព្វថ្ងៃ ។​

​    ​ក្រៅ​ពី​បញ្ហា​សន្ដតិវង្ស​នៃ​ព្រះរាជា​ខ្មែរ ដែល​សោយរាជ្យ​ក្នុង​សម័យ​បុរាណ យើង​ក៏​បាន​ដឹង​ព័ត៌មាន​ស្ដីពី​នយោបាយ​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ដ្រ​ ជាតិ គឺ​ប្រទេស​ចេនឡា​បាន​រំដោះ​អ្នកស្រុក​ចេនឡា​ឲ្យ​ផុតពី ច្រវាក់​សួយ​សា​អាករ ពោល​គឺ​រំដោះខ្លួន​ចេញពី​ការត្រួតត្រា​របស់​នគរ​ភ្នំ ។​




   ​ចាប់តាំងពី​ពាក់កណ្ដាល​សតវត្សរ៍​ទី​៦ ព្រះរាជា​នៃ​ចេនឡា ដូចជា​ព្រះបាទ​ភ​វ​វរ្ម័ន ដែល​ជា​ព្រះ​បុត្រា​របស់​ព្រះបាទ​វីរ​រ្ម័​ន និង​ជា​ចៅ​របស់​ព្រះបា​ទរុ​ទ្រ​វរ្ម័ន ដែល​ជា​ស្ដេច​មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា ។ ស្ដេច​អង្គ​នេះ​បាន​ចាប់ផ្ដើម​បើក​ការ​វាយលុក​លើ​នគរ​ភ្នំ​កាន់តែ​ខ្លាំង​ ឡើងៗ​ជា​លំដាប់ រហូត​ដល់​ទទួល​ជ័យជំនះ​ជា​ស្ថាពរ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ឥសាន​វរ្ម័ន​ទី​១ (៦១០-៦៣៥ គ្រិស្ក​សករាជ​) ។​

​    ​តាមរយៈ​សិលាចារឹក​នៃ​ប្រាសាទបក្សីចាំក្រុង​នេះ ធ្វើឲ្យ​យើង​បានដឹងថា ព្រះបាទ​វរ​វរ្ម័ន បាន​រៀប​អភិសេក​ជា​មួយក្សត្រី​កម្ពុជរា​ជ ដែល​ជា​ព្រះ​ញាតិ​ខាង​ម្ដាយ​របស់​ព្រះបាទ​ស្រេស្ធ​វរ្ម័ន ។​

​    ​ដោយ​មូលហេតុ​នេះហើយ បាន​ជា​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យអង្គរ​សុទ្ធសឹងតែ​ត​ពូជពង្ស​ពី​ សន្ដតិវង្ស​ទាំង​ពីរ​គឺ សូរ្យ​វង្ស​និង​សោម​វង្ស ៕

No comments